Slide # 1
Slide # 2

Slide # 3

Slide # 4

Slide # 5

Thursday, June 19, 2014

បៀបដាស់ iPhone, iPad របស់អ្នក ដោយ​គ្រាន់​តែ​គោះអេក្រង់ពីរដង

តម្រូវការ ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ក៏អ្នកបើកមើល iPhone, iPad របស់​អ្នក​ចំនួន 20 ដង​ដែរ ថា​តើ​មាន​នរណា​ម្នាក់​បាន​ខល​មក រឺ​ក៏ Notification ចេញ​ពី Facebook, Line រឺ​ក៏ Instagram រឺ​ក៏​អត់។ វិធី​រាល់​ដង​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ចុច​ប៊ូតុង Home រឺ​ក៏​ប៊ូតុង Power ដើម្បី​អោយ​អេក្រង់​វា​ភ្លឺ​ឡើង ប៉ុន្តែ​ប្រសិន​បើ​ប៊ូតុង​ទាំង​ពីរ​របស់​អ្នក​នេះ​ខូច រឺ​ក៏​អ្នក​ចង់​រក​វិធី​ដោះសោរ iDevice អ្នក​អោយ​ស្រួល​ជាង​នេះ តើ​វា​អាច​ទៅ​រួច​ដែរ​រឺ​ទេ? ប្រសិនបើជាអ្នកកំពុងតែប្រើប្រាស់ iPhone, iPad រឺក៏ iPod Touch ដែល​បាន Jailbreak រួច​ហើយ នោះ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​សំណាង​បាន​ប្រើ​ប្រាស់ Tweak ដ៏​ពិសេស​ដែល​មាន​ឈ្មោះ​ថា SmartTab។ វា​អនុញ្ញាតិ​អោយ​យើង​ដាស់​ទូរស័ព្ទ​យើង​ឡើង​ដោយ​គ្រាន់​តែ​គោះ​ថ្នមៗ​ពីរ​ដង​តែ​ប៉ុណ្ណោះ ដែល​វា​ស្រដៀង​ទៅ​នឹង​ពពួក​ទូរស័ព្ទ LG ដែរ។ ហើយ​ដើម្បី​ដោះសោរ​វិញ យើង​គ្រាន់​តែ​អូស​មួយ​ឆ្នូត​នៅ​លើ​អេក្រង់​ដែល​កំពុង​សំងំ​ដេក​ទៅ​ជា​ការ​ស្រេច។ iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 7 ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ របៀបតម្លើង បើកកម្មវិធី Cydia ហើយចូលទៅកាន់ Manage > Source > Edit > Add > វាយ​បញ្ចូល​ពាក្យ http://repo.biteyourapple.net និង ចុច Add។ ប្រសិន​បើ​ជា​អ្នក​មាន Source នេះ​ហើយ អ្នក​មិន​ចាំបាច់​បន្ថែម​ម្តង​ទៀត​ទេ គ្រាន់​តែ​ចុច Change > និង Refresh ជា​ការ​ស្រេច។ ហើយ​ប្រសិន​បើ​ជា​អ្នក​បញ្ចូល Source នេះ​ហើយ វា​មាន​បញ្ហា សូម​លុប​ចោល Source មួយ រឺ​ក៏​ពីរ ដែល​អ្នក​គិត​ថា​អត់​បាន​ការ​ចេញ​ជា​ការ​ស្រេច។ បើ​ចាំបាច់ សូម Add ម្តង​ទៀត។ ស្វែងរក Tweak ឈ្មោះ “ SmartTap “ រួចតម្លើង និងចុច Restart springboard ចូលទៅកាន់ Setting > SmartTap > ចុចបើក Enable យើងមានជម្រើសច្រើនជាមួយនឹងកាយវិការផ្សេងៗ ដែល​ដូច​ជា Double Tap screen (គោះ​អេក្រង់​ពីរ​ដង) យើង​អាច​សារ៉េ​អោយ​ដាស់​អេក្រង់, ដោះសោរ, រឺ​ក៏​បើក​កម្មវិធី​ផ្សេង។ នៅ​មាន Swipe up (អូស​ឡើង​លើ) Swipe Down (អូស​ចុះ​ក្រោម​ទៀត) ដែល​យើង​អាច​សារ៉េ​អោយ​វា​អោយ​ទៅ​ជា​ដោះសោរ​អេក្រង់ រឺ​ក៏​បើក​កម្មវិធី​ផ្សេងៗ។ សូមរីករាយក្នុងការប្រើប្រាស់ ហើយក៏សូមបញ្ជាក់​ម្តង​ទៀត​ដែរ​ថា វា​អាច​ដំណើរ​ការ​តែ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7 និង​បាន Jailbreak រួច​ហើយ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​ជា​អ្នក​មាន​បញ្ហា​ពេល​បន្ថែម Source សូម​លុប​ចោល Source ដទៃ​ដែល​អ្នក​គិត​ថា​មិន​បាន​ការ​ចោល មួយ រឺ​ក៏ពីរ​ទៅ​ជា​ការ​ស្រេច។ ដើម្បីដឹងថា តើ Tweak មួយនេះវាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា រៀបចំដោយ facebook Oun Seyhacc Skype : seyha roth គណនី wing 00610827 Tel: 0979666687/098889568 បញ្ចាក់សុំទទួលខុសត្រូវដោយខ្លួនឯង

0 comments:

Post a Comment